(​កា​ប៊ុល​)៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​កា​ប៊ុល បានទទួល​នូវ​របាយការណ៍​យ៉ាង​ច្បាស់លាស់ និង​គួរឲ្យ​ទុកចិត្ត​មួយ ស្តីពី​គម្រោង​វាយប្រហារ​ក្នុង​ប្រទេស​អាហ្គានីស្ថាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ នេះ​បើ​យោងតាម​ប្រភព​ពី​ស្ថានទូត​ដកស្រង់​ដោយ​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។ ការវាយប្រហារ​នេះ​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល ៤៨​ម៉ោង​ខាងមុខ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ពី​ស្ថានទូត​។ 

​ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា «​ក្នុង​អំឡុង​នៃ​ការគំរាមកំហែង​នេះ ស្ថានទូត​សហរដ្ឋអាមេរិក សូម​អំពាវនាវ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ​អាមេរិក ធ្វើ​យ៉ាង​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​ករណី​ធ្វើ​ដំណើរ ឬ​រស់​នៅក្នុង​រដ្ឋធានី​កា​ប៊ុល​»​។ យ៉ាងនេះក្តី មិនទាន់​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ពី​គោលដៅ ពេលវេលា និង​មធ្យោបាយ​នៃ​ការវាយប្រហារ​នៅឡើយ​ទេ​៕