(​ម៉ូស្គូ​)៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយថា ប្រទេស​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន គឺ​ដើម្បី​ការពារ​ការជួញដូរ​ប្រេង​ក្នុង​ទីផ្សារងងឹត​ជាមួយនឹង​ក្រុម​ឧទ្ទាម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​ការលើក​ឡើង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​លោក Mowaffak al Rubaieសមាជិកសភា និង​ជា​អតីត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ាក់ បាន​ថ្លែងឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS រកចំណូលបាន ៨០០​លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការលក់​ប្រេង​ទៅ​កាន់​ទីផ្សារ​ងងឹត​នៅក្នុង​ប្រទេស​តួ​ក​គី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​បានទាមទារ​ឲ្យ​តួ​ក​គី​សុំទោស​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី​ប្រកាន់​ជំហ​មិន​សុំ​ទោស រហូត​ដល់​រុស្ស៊ី​សម្រេច​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​ប្រទេស​តួ​ក​គី​៕