(​ម៉ូស្គូ​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air France ប្រភេទ Boeing 777 បាន​ចុះចត​ជា​បន្ទាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Pulkovo ក្នុង​ប្រទេស​រុស្ស៊ី ដោយសារ​មាន​បញ្ហា​បញ្ចេ​ក​ទេស នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍​ចិន CCTV ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​យន្តហោះ​មួយ​នេះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង ទៅ​កាន់​ទីក្រុង​ប៉ារីស ដោយ​ផ្ទុក​អ្នកដំណើរ ២៦៩​នាក់ ហើយ​បើ​តាម​យោងតាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ពី​ឡុត​បាន​ជូនដំណឹង​ដល់​អ្ន​ក​ដំណើ​រថា យន្តហោះ​មាន​បញ្ហា​បច្ចេកទេស ដូច្នេះ​ត្រូវ​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្នុងប្រទេស​រុស្ស៊ី​។​

​អ្នកនាំពាក្យ​របស់​អាកា​ស​យានដ្ឋាន​បានឲ្យដឹងថា អ្នកដំណើរ​ទាំងអស់​មា​ន​សុវត្ថិភាព ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ គ្រាន់តែ​ឲ្យដឹងថា ក្រុម​អ្នកជំនាញ​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​៕​