(​ម៉ូស្គូ​)៖ សាកសព​របស់​អ្នកបើកបរ​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-24 ដែល​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ទាហាន​តួ​ក​គី នៅ​ព្រំដែន​ស៊ី​រី នៅពេលនេះ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ប្រទេស​រុស្ស៊ី នៅ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០១ ខែ​ធ្នូ​នេះ​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី បានឲ្យដឹងថា សាកសព​អ្នកបើកបរ​យន្តហោះ​ចម្បាំង ត្រូវបាន​បញ្ជូន​ពី​ទីក្រុង Ankara ប្រទេស​តួ​ក​គី មក​ដល់​ទីក្រុង​ម៉ូស្គូ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​ម្សិលមិញ​នេះ បន្ទាប់ពី​រកឃើញ​នៅ​ព្រំដែន​ស៊ី​រី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី ត្រូវបាន​ទាហាន​តួ​ក​គី​បាញ់​ធ្លាក់​នៅ​ព្រំដែន​ស៊ី​រី ក្នុង​ប្រតិបត្តិការ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​បាន​ចោទប្រកាន់​ថា យន្តហោះ​រុស្ស៊ី​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន​៕