(​ម៉ានីល​)៖ យន្តហោះ​ចម្បាំង​ចំនួន ០២​គ្រឿង ដែល​ផលិត​ឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​បញ្ជូន​មក​ដល់​ប្រទេស​ហ្វីលីពីន តាម​ការបញ្ជាក់​ទិញ​ពី​រដ្ឋាភិបាល​ហ្វីលីពីន ដើម្បី​ពង្រឹង​សមត្ថភាព​ខាង​ផ្នែក​យោធា ខណៈ​កំពុង​មាន​ជម្លោះ​ដែក​ទឹក​ជាមួយ​ប្រទេស​ចិន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​យន្តហោះ​ចម្បាំង​ប្រភេទ FA-50 ត្រូវបាន​ចុះចត​នៅ​អាកាសយានដ្ឋាន Clark Freeport ដែល​ជា​អតីត​មូលដ្ឋាន​ទ័ពអាកាស​របស់​សហរដ្ឋអាមេរិ​ក ស្ថិត​នៅ​ភាក​ខាងជើង​ទីក្រុង​ម៉ានីល​។ តាមពិត​ទៅ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ចំនួន ១២​គ្រឿង ពី​ប្រទេស​កូរ៉េ​ខាងត្បួង ក្នុងតម្លៃ ៤០២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​នឹង​ត្រូវ​បញ្ជូន​មកដល់​ប្រទេស​ហ្វីលីពីន​រហូតដល់​ឆ្នាំ​២០១៧៕​