(​កូឡា​ឡាំ​ពួ​)៖ គណៈកម្មាការ​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​របស់​ឥណ្ឌូនេស៊ី (NTSC) បានបញ្ជាក់​ថា ករណី​ធ្លាក់​យន្តហោះ AirAsia QZ8501 នៅក្នុង​សមុទ្រ Java Sea កាលពី​ឆ្នាំមុន​គឺ​ដោយសារ​បញ្ហា​បច្ចេកទេស​ធ្លាក់​ធ្ង​រ ទើប​មិន​អាច​ធ្វើ​ឲ្យ​ពី​ឡុ​ត​គ្រប់គ្រង​យន្តហោះ​បាន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​នៅក្នុង​របាយការណ៍រ​បស់ NTSC បាន​បង្ហាញ​ឲ្យដឹងថា បញ្ហា​ធំចម្បង​ដែល​នាំ​ឲ្យ​ធ្លាក់​យន្តហោះ​គឺ​បញ្ហា​ប្រព័ន្ធ​ចង្កូត ទើប​មិន​អាច​គ្រប់គ្រង​យន្តហោះ​បាន ផ្ទុយស្រឡះ​ពី​របាយការណ៍​ជំហាន​ដំបូង​ថា យន្តហោះ​ធ្លាក់​ដោយសារ​បញ្ហា​អាកាសធាតុ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ AirAsia QZ8501 បាន​ធ្វើដំណើរ​ពី​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី ទៅ​កាន់​ទីក្រុង​សិង្ហាបុរី ជាមួយនឹង​អ្នកដំណើរ ១៥៥​នាក់ និង​សហ​នាវិក ៧​នាក់ បាន​ធ្លាក់​នៅ​សមុទ្រ Java Sea កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ដោយ​មនុស្ស​នៅលើ​យន្តហោះ​បាន​ស្លាប់​ទាំងអស់​៕