(​អាល្លឺម៉ង់​)៖ សភា​អាល្លឺម៉ង់ នៅថ្ងៃនេះ បានអនុម័ត​ផែនការ​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​វាយកម្ទេច​ក្រុម ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ខណៈ​ដែល​ពេល​នេះ បារាំង និង​រុស្ស៊ី​កំពុងតែ​មមាញឹក​ចេញ​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែន​អាកាស នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​មាន​ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស ពី​សំណាក់​ក្រុម​ឧទ្ទាម ISIS រួចមក បណ្ដា​ប្រទេស​ធំៗ​នៅលើ​ពិភពលោក បាន​សហការ​គ្នា​ចូលរួម​វាយកម្ទេច​ក្រុម ISIS ដែល​មាន​មូលស្ថាន​នៅ​ស៊ី​រី​៕