(​ម៉ូស្គូ​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​អះអាង​ជា​ថ្មី​ថា រុស្ស៊ី​មាន​ភស្ដុតាង ដែល​អាច​បញ្ជាក់បាន​ថា ក្រុម ISIS លក់​ប្រេង​ទៅឲ្យ​ទីផ្សារងងឹត​នៅក្នុង​ប្រទេសតួក​គី ដោយ​ការអះអាង​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រធានាធិបតី​តួ​ក​គី​លោក Recep Erdogan ប្រកាស​ចុះចេញ​តំណែង បើសិនជា​តួ​ក​គី​ទិញ​ប្រេង​ពី​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​មុន​នេះ​បន្ដិច​។​

​លោក Erdogan បាន​និយាយថា «​អ្នក (​រុស្ស៊ី​) គួរតែ​បង្ហាញ​ឯកសារ​របស់​អ្នក​នៅ​លើ​តុ ដើម្បីឲ្យ​គេ​ឃើញ​គ្រប់គ្នា ប៉ុន្តែ​បើសិន​ជា​ការចោទប្រកាន់​ដែល​គ្មាន​ភស្ដុតាង​នេះ តួ​ក​គី​មិន​អាច​ទទួលយក​បាន​ឡើយ​»​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា លោក​សូម​អះអាងថា តួ​ក​គី​មិនបាន​ទិញ​ប្រេង​ពី​ក្រុម ISIS ឡើយ បើសិនជា​ទិញ​មែន លោក​នឹង​លាឈប់​ពី​តំណែង​។​

​ចំណែក​លោក Putin បានបញ្ជាក់​ថា លោក​បាន​ទទួល​ឯកសារ​សម្ងាត់​ជាច្រើន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​របស់​រុស្ស៊ី ដោយ​ឯកសារ​ទាំងនោះ​បាន​បញ្ជាក់​ថា តួ​ក​គី​បាន​ទិញ​ប្រេង​ពី​ក្រុម ISIS ហើយ​លោក​នឹង​បង្ហាញ ប្រសិនបើ​ក​តួ​ក​គី​ចង់ឃើញ​៕​