(​សេ​អ៊ូ​ល​)៖ កូរ៉េ​ខាងត្បួង​បាន​ផ្ដល់​ជំនួយ​បន្ថែម ១​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​រដ្ឋមន្ត្រី​ក្រសួ​ង​ការបរទេស​កូរ៉េ​ខាងត្បួង និង​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់ ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ​។​

​វិបត្តិ​មនុស្សជាតិ​នៅ​អ៊ីរ៉ាក់​គឺជា​បញ្ហា​ដ៏​អាក្រក់​មួយ​សម្រាប់​ពិភពលោក ដោយ​បច្ចុប្បន្ម​មាន​មនុស្ស​ប្រមាណ ៨,២​លាន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌ ខណៈ​ដែល​មនុស្ស ៣,១​លាន​នាក់​ទទួល​បាន​កន្លែង​ស្នាក់នៅ​។​

​កូរ៉េ​ខាងត្បួង ជា​ប្រទេស​មួយ​ដែល​សកម្ម​នៅ​ក្នុង​ការចូលរួម​ដោះស្រាយ​វិបត្តិ​មួយ​នេះ ដោយ​មួយឆ្នាំៗ បាន​ផ្ដល់​ប្រាក់​ជំនួយ​ជាច្រើន​តាមរយៈ​អង្គការ UNICEF, WFP និង WHO ហើយ​នៅ​ឆ្នាំនេះ កូរ៉េ​ខាងត្បួង​បាន​ផ្ដល់​ជំនួយ​សរុប ៦​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​អ៊ីរ៉ាក់​៕