(​អាមេរិក​)៖ លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook បានប្រកាស​នឹង​បរិច្ចាគ​ភាគហ៊ុន​ដែល​មាន​នៅក្នុង Facebook ចំនួន ៩៩​ភាគរយ ស្មើនឹង ៤៥​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​មូលនិធិ​សុខុមាលភាព នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​ការបរិច្ចាគ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​នៃ​ថ្ងៃ​កូនស្រី​របស់​លោក Mark Zuckerberg និង​ភរិយា​នាង Priscilla Chan ចាប់កំណើត ហើយ​ត្រូវបាន​លោក Mark Zuckerberg ដាក់ឈ្មោះថា Max​។​

​នៅលើ​ទំព័រ Facebook Page របស់​នាយក​ប្រតិបត្តិ​រូបនេះ​បាន​បញ្ជាក់ថា «​ការបរិច្ចាគ​នេះ​គឺ​ដើម្បី​ជំរុញ​សក្តានុពល​របស់​មនុស្ស និង​ការលើកកម្ពស់​សមភាព​សម្រាប់​កុមារ​ទាំង​អស់​នៅ​ក្នុង​ជំនាន់​ក្រោយ ជាមួយនឹង​មូលនិធិ Chan Zuckerberg Initiative»៕​