(​កាណាដា​)៖ ប្រកាស​កាណាដា បាន​ចាប់ផ្ដើម​សាងសង​លំនៅដ្ឋាន​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី ប្រមាណ ២៥.០០០​នាក់ ដែល​បាន​ចាកចេញ​ពី​ប្រទេស​ដោយសារ​តែ​វិបត្តិ​សង្គ្រាម​ស៊ី​រី ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ នេះ​បើ​យោងតាម​ការចេញផ្សាយ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​។​

​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) បានបញ្ជាក់​ថា រដ្ឋភិបាល​កាណាដា​យល់ព្រម​ផ្ដល់​លំនៅដ្ឋានដ​ល់​ជនភៀសខ្លួន​ស៊ី​រី ចំនួន ២៥.០០០​នាក់ ហើយ​នៅ​ចុងឆ្នាំ​នេះ ជនភៀសខ្លួន​ប្រមាណ ១០.០០០​នាក់ នឹង​មាន​ផ្ទះ​ផ្ទាល់ខ្លួន​សម្រាប់​ស្នាក់នៅ ហើយ​រដ្ឋាភិបាល​កាណាដា នឹង​បន្ត​ជួន​ជនភៀសខ្លួន​ស៊ី​រី​បន្ថែមទៀត​៕​