(​មី​យ៉ាន់​ម៉ា​)៖ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក​ថេន សេន និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជួបប្រជុំ​គ្នា​អស់​រយៈពេល​៤៥​នាទី នៅ​ព្រឹក​នេះ ដើម្បី​ពិភាក្សា​អំពី​ការផ្ទេរ​អំណាច​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​សម្រាប់​ប្រជាធិបតេយ្យ ទទួលបាន​ជ័យជម្នះ​នៃ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា​ថា​ម នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ​។​

​លោក Ye Htut អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​ថ្លែងឲ្យដឹងថា នៅក្នុង​ជំនួប​រវាង លោក​ថេន សេន និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺ​ផ្ដោត​សំខាន់​លើ​ការផ្សះផ្សា​​ជាតិ និង​ការផ្ទេរ​តំណែង ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អ្វី​បន្ថែម​ក្រៅពី​នេះ​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គណបក្ស​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឈ្នះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី ហើយ​លោក ថេន សេន ក៏​បាន​សាទរ និង​បញ្ជាក់​ថា​នឹង​ផ្ទេរ​តំណែង​ឲ្យ​គណបក្ស​ឈ្នះឆ្នោត នៅពេល​ដែល​លទ្ធផល​ឆ្នោត​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​៕​