(​សេ​អ៊ូ​ល​)៖ មន្ត្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង លោក Hwang Pyong-so មិន​បាន​បង្ហាញ​វត្ថ​មាន​ជា​សាធារណ​អស់​រយៈពេល​បី​សប្តាហ៍​មក​ហើយ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ប៉ុន្តែ​បញ្ហា​មួយ​ដែល​អាច​កើតឡើង​នោះ​គឺ លោក​អាច​នឹង​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​ពី​តំណែង នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​អ្នកជំនាញ​ដកស្រង់​ដោយ​សារព័ត៌មាន Yonhap News ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​យោងតាម​ប្រភព​ដែល​ស្និត​បានឲ្យដឹងថា លោក Hwang វ័យ ៧៥​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​នយោបាយ​របស់​កង​យោធា​ប្រជាជន​កូរ៉េ​ខាងជើង បាន​បាត់​វត្ថ​មាន​ពី​កម្មវិធី​សាធារណៈ​ធំៗ​ជាច្រើន ដោយ​វត្ថ​មាន​ចុងក្រោយ​បំផុត​របស់​លោក គឺ​ក្នុង​ពេល​ដែល​លោក​ថ្លែង​ក្នុង​កម្មវិធី​មរណទុក្ខ​ចំពោះ​ការបាត់បង់​ជីវិត​យោធា​កូរ៉េខាងជើង កាលពីដើម​ខែ​វិច្ឆិកា​កន្លងទៅនេះ​។​

​អ្នកជំនាញ​បានបញ្ជាក់​ថា វា​ជា​រឿង​ដ៏​ចម្លែក​មួយ ដែល​លោក Hwang មិន​បាន​បង្ហាញ​វត្ថ​មាន​រួម​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង លោក Kim Jong-un នា​ពេល​ថ្មីៗ​នេះ​៕​