(​អ៊ីរ៉ាក់​)៖ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​និយាយថា កងកម្លាំង​ប្រយុទ្ធ​របស់​អ៊ីរ៉ាក់ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម ISIS ដោយ​មិន​ចាំ​បាញ់​មាន​ជំនួយ​ពី​កងកម្លាំង​ប្រយុទ្ធ​បរទេស​ឡើយ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ​។​

​ការ​ថ្លែង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល​លោក Ash Carter មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ប្រកាសថា កងកម្លាំង​ពិសេស​អាមេរិក​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជាមួយ​ក្រុម ISIS​។​

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បានបញ្ជាក់​ថា អ៊ីរ៉ាក់​មិន​ត្រូវការ​កងកម្លាំង​ពិសេស​អន្តរជាតិ​ជួយ ប៉ុន្តែ​អ៊ីរ៉ាក់​ត្រូវការ​ការវ៉ឹកហាត់ អាវុធ និង​ប្រឹក្សា​យោបល​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជា​ជំនួយ​ក្នុង​ការប្រឆាំង​ក្រុម​ភេរវកម្ម​៕​