(​ប៉ារីស​)៖​នាយករដ្ឋមន្ត្រី​បារាំង លោក Manuel Vall បានបញ្ជាក់​ថា បារាំង​បាន​ចេញ​ប្រតិបត្តិ​ការវាយប្រហារ​តាម​ផ្លូវអាកាស​ចំនួន ២០០០​លើក​មក​ហើយ ចាប់តាំងពី​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន បន្ទាប់​ពី​មាន​ការវាយប្រហារ​ដោយ​ភេ​វរ​ករ​នៅ​ទីក្រុង​ប៉ារីស កាលពី​ខែវិច្ឆកា​កន្លង​ទៅនេះ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​លោក Valls បានបញ្ជាក់​ថា តាមរយៈ​ការវាយប្រហារ​នេះ អាជ្ញាធរ​ប៉ូលិស រឹបអូស​បាន​អាវុធ ៣២០​គ្រឿង ក្នុងនោះ​មាន​៣០​គ្រឿង​ជា​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម ហើយ​ជា​លទ្ធផល មនុស្ស​ចំនួន​២១០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង ព្រមទាំង​បាន​ដាក់​ពាក្យបណ្តឹង​ចំនួន​២៥០​ករណី​។

​នាយករដ្ឋមន្ត្រី​រូបនេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើទោះបីជា​បច្ចុប្បន្ន​ប្រទេស បារាំង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​ការប្រុងប្រយ័ត្ន​ក្តី តែ​ការពិត​ពួក​ឧទ្ទាម​ដែល​បង្ក​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ត្រូវបាន​បង្ក្រាប​រួចទៅហើយ ៕​