(​ប្រូ​សែល​)៖ រដ្ឋមន្ត្រីការបរទេស​របស់​អង្គការ​ណា​តូ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី បាន​ព្រមព្រៀង​ក្នុង​ការបន្ត​វត្ថ​មាន​យោធា​របស់​ខ្លួន​ចំនួន​១២.០០០​នាក់​ក្នុង​ប្រទេស អាហ្គានីស្ថាន​រហូតដល់​ឆ្នាំ​២០១៦​ខាងមុខ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​មិន​តែ​ប៉ុណ្ណោះ​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​អង្គការ​ណា​តូ ក៏​បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​សហគមន៍​អន្តរជាតិ ស្តីពី​ការផ្តល់​មូល​នីធិ​ដល់​កងទ័ព​អាហ្គានីស្ថានផ​ង​ដែរ​។​សូមជម្រាបថា កម្លាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អង្គការ​ណា​តូ ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ បន្ទាប់ពី​មាន​វត្ថ​មាន​នៅក្នុង​ប្រទេស អ៊ីហ្គានីស្ថាន​អស់​រយៈពេ​ល​១៣​ឆ្នាំ​កន្លងទៅនេះ​។​