(​ស៊ី​រី​)៖ ក្រុម​ឧទ្ទាម ISIS បានបង្ហាញ​វីដេអូ​កាត់​ក្បាល​បុរស​ម្នាក់​ជា​សកម្មប្រយុទ្ធ​របស់ខ្លួន ប៉ុន្តែ​អត្តសញ្ញាណ​ពិត​របស់​បុរស​ម្នាក់​នេះ​គឺជា​ចារកម្ម​របស់​រុស្ស៊ី ហើយ​ការ​កាត់​ក្បាល​នេះ គឺជា​សារ​មួយ​ដែល​ក្រុម ISIS ព្រមាន និង​គំរាម​ដល់​លោក Vladimir Putin និង​ជនជាតិ​រយ​រុស្ស៊ី​ទាំងអស់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​។​

«​អ្នកនឹង​មិនអាច​ស្វែងរក​សន្ដិភាព​បាន សម្រាប់​គ្រួសារ​របស់​អ្នក​។ យើង​នឹង​សម្លាប់​កូនប្រុស​របស់​អ្នក ម្ដង​មួយៗ ហើយ​យើង​នឹង​កម្ទេច​ផ្ទះ​របស់​អ្នក​ចោល​ម្ដង​មួយៗ​ផងដែរ​»​។ នេះ​ជា​សារ​របស់​ក្រុម ISIS ព្រមាន​ដល់​លោក Putin តាមរយៈ​វីដេអូ​កាត់​ក្បាល​ចារកម្ម​របស់​រុស្ស៊ី​។​

​បើ​តាម​ការបញ្ជាក់​ពី​ក្រុម ISIS បានឲ្យដឹងថា បុរស​ម្នាក់​នេះ មាន​ឈ្មោះ Magomed Khasiev វ័យ ២៣ឆ្នាំ បាន​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី និង​បាន​មក​ចុះចូល​ជាមួយ​ក្រុម ISIS ប៉ុន្តែ​ក្រោយពី​ការតាមដាន​ទើប​ដឹងថា បុរស​ម្នាក់​នេះ​ជា​ចារកម្ម​ដែល​រុស្ស៊ី​បញ្ជូនមក​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស​កម្ទេច​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​តាំងពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ហើយ​បើក​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង ២​ខែ​៕

 

More... រុស្ស៊ី​បង្ហាញ​ភស្ដុតាង​បញ្ជាក់​ថា ក្រុម ISIS ជួញដូរ​ប្រេង​នៅក្នុង​ប្រទេស​តួ​ក​គី​