(​ក្រុង​ឡុង​ដ៍​)៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អង់គ្លេស បានចាប់ផ្ដើម​វាយប្រហារ​តាម​ដែនអាកាស​នៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​សភា​បាន​បោះឆ្នោត​អនុម័ត​ឲ្យធ្វើ​ការប្រហារ​ក្រុម​ឧទ្ទាម ISIS នេះ​បើ​យោ​តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុននេះ​។​

​យន្តហោះ​ចម្បាំង​អង់គ្លេស​ប្រភេទ Tornado បានចាប់ផ្ដើម​វាយប្រហារ​តាម​ដែនអាកាស​ទៅលើ​ក្រុម​ឧទ្ទាម នៅក្នុង​ប្រទេស​ស៊ី​រី ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សភា​អង់គ្លេស​អនុម័ត​ទៅ​តាម​ផែនការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី David Cameron ដោយ​បាន​ស្នើ​ឲ្យ​សភា​អនុម័ត​ចេញ​ទ័ព​វាយប្រហារ​ក្រុម ISIS តាម​ដែនអាកាស​នៅ​ស៊ី​រី​៕​