(​ប៉ារីស​)៖ វិហារ​អ៊ីស្លាម​ជាច្រើន​កន្លែង​ត្រូវបាន​បិទ​នៅ​ក្នុង​ប្រទេស​បារាំង ចាប់តាំងពី​ក្រោយ​ការវាយប្រហារ​កណ្ដាល​ក្រុម​ប៉ារីស ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ១៣២​នាក់ និង​របួស​ជាច្រើន​នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AP នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​។​

​លោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង បានឲ្យដឹង​ថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​បារាំង​សម្រេចចិត្ត​បិទ​វិហារ​អ៊ីស្លាម​ទាំងនោះ ប៉ុន្តែ​វា​ជា​ការចាំបាច់​បំផុត​ដែល​ត្រូវតែ​ធ្វើ ព្រោះ​ដើម្បី​រក្សា​ស្ថានភាព​សន្ដិសុខ​។​

​ក្នុងចំណោម​វិហារ​ដែល​បិទ​នោះ មាន​ភាគច្រើន​ជា​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ឧទ្ទាម ជាក់ស្ដែង​គឺ​ក្រោយពេល​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ភេរ​វករ អាជ្ញ​ធរ​បារាំង​រឹបអូ​បបាន​វុត្ថុតាង​ជាច្រើន​ដូចជា​
​កុំព្យូទ័រ ឧបករណ៍​ផលិត​គ្រាប់បែកដៃ ជាដើម​៕​