(​ឥណ្ឌា​)៖ ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២១០​នាក់ គិត​ត្រឹម​ថ្ងៃទី​០៣ ខែ​ធ្នូ​នេះ ខណៈ​ដែល​មនុស្ស​រាប់រ​យ​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះសម្បែង នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​ធ្នូ​។​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង រហូត​ក្លាយជា​ទឹកជំនន់ នៅ​ទីក្រុង Chennai ភាគ​ខាងត្បួង​ប្រទេស​ឥណ្ឌា ដែល​បង្ក​ឲ្យមាន​ការរាំងស្ទះ​ស្ទើរ​គ្រប់​វិស័យ ហើយ​បើ​តាម​របាយការណ៍​បានបញ្ជាក់​ថា​មនុស្ស ២១០​នាក់​បាន​ស្លាប់ និង​៧០០​នាក់ រងរបួស ខណៈ​មនុស្ស ១៨.០០០​នាក់ ត្រូវ​ចេញពី​ផ្ទះ​។​

​នេះ​ជា​លើកដំបូង​ហើយ នៅក្នុង​រយៈពេល ១០០​ឆ្នាំ​ចុងក្រោយ ដែល​ប្រទេស​ឥ​ណ្ឌ​ពុំ​ធ្លាប់​ជួប​ករណី​បែប​នេះ​នោះ​ទេ​៕