(​ម៉ូស្គូ​)៖ ប្រទេស​រុស្ស៊ី និង​អ៊ីស្រាអែល បាន​ធ្វើ​កិច្ច​ជំនួប​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា ក្នុង​គោលដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​ប្រទេស​ស៊ី​រី ខណៈ​ដែល​សង្គ្រាម​ស៊ីវិល​នេះ ហាក់​ទទួល​ការអន្តរាគមន៍​កាន់តែ​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង ម៉ូស្គូ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន The Times of Israel ចេញផ្សាយ​។​

​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Netanyahu បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​បាន​ធ្វើ​កិច្ច​ជំនួប​ដ៏​សំខាន់​មួយ​ជាមួយ​ប្រធានា​រុស្ស៊ី លោក Vladimir Putin ដោយ​យើង​បាន​ព្រមព្រៀង​គ្នា​ក្នុងការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​គោលដៅ​បញ្ចៀស​គ្រោះអាក្រក់​នានា​កុំឲ្យ​កើតមាន​ឡើង​ក្នុង​ប្រទេស ស៊ី​រី ហើយ​យើង​នឹង​បន្ត​កិច្ចការ​នេះ​ក្នុង​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​»៕