(​អាហ្វ្រិក​ខាងត្បួង​)៖ ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ម្សិលមិញ​នេះ បាន​ចុះហត្ថលេខា​ផ្ដល់​ប្រាក់​កម្ចី​ឥណទាន​ចំនួន ៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយនឹង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បួង​លោក Jacob Zuma នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ​។​

​អាហ្វ្រិក​ខាងត្បួង​លោក Jacob Zuma បាន​សាទរ និង​សម្ដែង​នូវ​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង ដែល​រដ្ឋាភិបាល​ចិន បាន​ផ្ដល់​កម្ចី​ក្នុង​ការប្រាក់​ទាប​បំផុត​យ៉ាងនេះ ហើយ​លោក​ក៏​បាន​ប្រកាសថា វា​គឺជា​ទំនាក់ទំនង​ល្អ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ សម្រាប់​ប្រទេស​អាហ្វ្រិក​ខាងត្បួង​។​

​នៅក្នុង​គម្រោង​ប្រាក់កម្ចី​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ការសាងសង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បួង​ជាពិសេស​គឺ​ផ្នែក​ឧស្សាហកម្ម ប៉ុន្តែ​ប្រភព​មួយចំនួន​ទៀត​បាន​បង្ហើ​បឲ្យដឹងថា ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​ថាមពល​នុយក្លែអ៊ែរ​ផងដែរ​៕