(​រ៉ូ​ម៉ានី​)៖ កងកម្លាំង​ប្រឆាំង​ក្រុម​ភេ​វ​រករ​របស់​ប្រទេស រ៉ូ​ម៉ានី​ទទួលបាន​ជោគជ័​យ​ក្នុង​ការទប់ស្កាត់​គម្រោង​វាយប្រហារ​ដោយ​គ្រាប់បែក​របស់​ពួក​ភេ​វរ​ករ​នៅ​ថ្ងៃ​បុណ្យ​ព្យុះ​ហ​យាត្រា​ជាតិ នៅ​តំបន់ Covasna​បន្ទាប់​ពី​ប្រតិបត្តិការ​វាយឆ្មក់​ទៅលើ​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ដែល​ជា​ពួក​ជ្រុលនិយម ព្រមទាំង​រឹបអូស​បាន​នូវ​ឧបករណ៍​កែច្នៃ​សម្រាប់​ផលិត​គ្រឿង​បំផ្ទុះ​ថែមទៀត​ផង នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​សូមជម្រាបថា សមាជិក​ដ៏​ល្បីល្បាញ​របស់​ក្រុម​ជ្រុលនិយម​«​ចលនា​យុវជន​៦៤​ប្រទេស​» ក្នុងប្រទេស រ៉ូ​ម៉ានី មាន​គម្រោង​បំផ្ទុះ​គ្រាប់បែក​កែច្នៃ​របស់ខ្លួន​នៅ​ទី​សារ​ធា​រណៈ​ក្នុង​តំបន់ Covasna ក្នុង​អំឡុង​នៃ​ថ្ងៃ​បុណ្យ​ជាតិ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​ប្រធាន​ក្រុម​ទទួលបន្ទុក​ផ្នែក​ស៊ើបអង្កេត ទៅលើ​ឧក្រិដ្ឋកម្ម និង​ភេ​វរ​កម្ម​នៅ​កាត់​ថា DIICOT​។ DIICOT បានឲ្យដឹងថា សម្ភារៈ និង​ឧបករណ៍​ដែល​រឹបអូស​បាន​អាច​មាន​សមត្ថភាព​ក្នុង​ការបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​បាន​៕