(​អេ​ហ្ស៊ី​ប​)៖ មន្ត្រី​សន្តិសុខ​អេ​ហ្ស៊ី​បបានឲ្យដឹងថា មាន​ករណី​ផ្ទុះ​ឆេះ​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយកន្លែង​នៅក្នុង​តំបន់ Agouza ទីក្រុង Cairo ប្រទេស​អេ​ហ្ស៊ី​ប បណ្ដាលឲ្យ​មនុស្ស ១២​នាក់​បាន​ស្លាប់ និង​១៨​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ស្រាល នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Sky News នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​។​

​បើ​តាម​សំដី​របស់​សាក្សី​បានឲ្យដឹងថា ក្រុម​ជន​មិន​ស្គាល់​មុខ​បាន​គប់​ដប​ស្រា​ក្រឡុក​ប្រភេទ Molotov ជាច្រើន​ដប ចូល​ទៅក្នុង​ក្លឹប​កម្សាន្ត ដែល​បណ្ដាលឲ្យ​មាន​អណ្ដាតភ្លើ​ង​ឆាបឆេះ​ឡើង​តែម្ដង​៕