(​បាងកក​)៖ ពលរដ្ឋ​ស៊ី​រី​ប្រមាណ​ជា ១០​នាក់ ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​បណ្ដាញ​របស់​ក្រុម​ឧទ្ទាម ISIS បាន​ចូល​ទៅ​ដល់​ប្រទេស​ថៃ​តាំងពី​ខែ​តុលា ដោយ​គោលបំណង​របស់​មនុស្ស​មួយ​នេះ សំដៅ​វាយប្រហារ​ទីតាំង និង​កន្លែង​ផ្សេងៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​រុស្ស៊ី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​ធ្នូ​។​

​ភ្នាក់ងារ​សហព័ន្ធ​សន្ដិសុខ​របស់​រុស្ស៊ី បាន​ផ្ញើ​ឯកសារ​សម្ងាត់​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ ដែល​វា​ត្រូវ​បាន​គេ​ជឿ​ថា ក្រុម ISIS មានបំណង​សង​សឹង​ដល់​ប្រទេស​រុស្ស៊ី ដែល​បាន​វាយប្រហារ​ក្រុម​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​នៅក្នុង​ឯកសារ​សម្ងាត់​នោះ អាជ្ញ​ធរ​រុស្ស៊ី បាន​បង្ហាញ​ពី​ក្ដីបារម្ភ​យ៉ាងខ្លាំង និង​បាន​ស្នើ​ឲ្យ​ថៃ​បន្ដឹង​ផ្នែក​សន្ដិសុខ​ដើម្បី ព្រោះ​ក្រុម​នេះ​អាច​នឹង​ធ្វើ​ការវាយប្រហា​រ​នៅក្នុង​ពេល​ណាមួយ​ច្បាស់​ជា​មិន​
​ខាន​។​

​រុស្ស៊ី​បាន​សង្កត់ធ្ងន់​នៅក្នុង​ឯកសារ​សម្ងាត់​នោះ​ថា ជនជាតិ​ស៊ី​រី​ប្រមាណ ១០​នាក់​បាន​ចូល​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ចន្លោះ​ថ្ងៃទី​១៥-៣១​ខែតុលា ដោយ​មាន​ជនសង្ស័យ ៤​នាក់​បស​ន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​សមុទ្រ Pattaya, មាន​២​នាក់​ទៀត​បាន​ធ្វើដំណើរ​ទៅ​កាន់​កោះ Phuket, ២​នាក់​ទៀត​ទៅ​កាន់​ទីក្រុង​បាងកក ចំណែក​ជនសង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​មិនដឹង​ទិសដៅ​ច្បាស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​៕​