(​តូ​ក្យូ​)៖ ក្រសួងការបរទេស​ជ​ប៉ុន បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែ​ធ្នូ​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើត​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ថ្មី​មួយទៀត ដែល​ផ្ដោត​សំខាន់​ទៅលើ​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត Jerusalem Post​។​

​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ថ្មី​នេះ នឹង​ត្រូវ​ចូលរួម​ប្រតិបត្តិការ​ជា​មួយ​ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​ស្ថាប័ន​ប៉ូលិស ជាពិសេស​គឺ​មាន​ទំនាក់​ទង​ជាមួយនឹង​ស្ថានទូត​ជប៉ុន​ទាំងអស់​នៅ​ក្រៅប្រទេស​។​

​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ជប៉ុ​ន​បាន​ឲ្យដឹងថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ថ្មី​នេះ ត្រូវបាន​បង្កើត​ឡើង​ក្រោយ​ពេល​ដែល​ក្រុម ISIS វាយប្រហារ​កណ្ដាល​ទីក្រុង​ប៉ារីស​បណ្ដាលឲ្យ​មនុស្ស​
១៣០​នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ G7 នៅ​ឆ្នាំ​២០១៦ និង​ព្រឹត្តិការណ៍ Rugby World Cup នៅ​ឆ្នាំ​២០១៩ និង​ព្រឹត្តិការណ៍ Olympics ឆ្នាំ​២០២០៕​