(​អាល្លឺម៉ង់​)៖ សភា​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​នេះ បានអនុម័ត​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​មុន​នេះ​បន្ដិច​។​

​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម ISIS នេះ សភា​អាល្លឺម៉ង់​បាន​អនុម័ត​ឲ្យ​ប្រាស់​កម្លាំងយោធា​ទាំងជើងគោក ដែន​អាកាស និង​ដែនទឹក ដោយ​មាន​ទាហាន ១.២០០​នាក់ ប៉ុន្តែ​អាល្លឺម៉ង់​មិន​ចូលរួម​ជា​ក្រុម​ប្រទេស​ណាមួយ​ឡើង​សម្រាប់​ការចេញ​ប្រតិ​ប​ត្ត​ការ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ សភា​អង់គ្លេស​បាន​អនុម័ត​ឲ្យប្រើ​កម្លាំងយោធា ដើម្បី​កម្ទេច​ក្រុម ISIS នៅក្នុង​ប្រទេស​ស៊ី​រី ខណៈ​ដែល​បាន​រាំង និង​រុស្ស៊ី​កំពុងតែ​លូកដៃ​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រតិបត្តិការ​មួយ​នេះ​៕​