(​អ៊ីរ៉ាក់​)៖ រដ្ឋាភិបាល​អ៊ីរ៉ាក់ បានទាមទារ​ឲ្យ​ប្រទេស​តួ​ក​គី ដកទ័ព​ចេញពី​តំបន់ Mosul ជាបន្ទាន់ ព្រោះ​វា​បាន​រំលោភ​ដែន​អធិបតេយ្យភាព ព្រោះ​វា​ជាការ​លុកលុយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​០៥ ខែ​ធ្នូ​។​

​រដ្ឋាភិបាល​អ៊ីរ៉ាក់ បានបញ្ជាក់​ថា កងកម្លាំង​តួ​ក​គី​ប្រមាណ ១០០​នាក់ បាន​ឈ្លានពាន​ចូល​តំបន់ Mosul ដោយ​នាំមក​នូវ​រថក្រោះ កាំភ្លើង​ធំ ក្នុង​ហេតុផល​ថា ជា​ការវ៉ឹកហាត់ ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី មិន​បាន​ជួន​ដំណឹង​មុន​ទេ ហើយ​ទង្វើ​នេះ​គឺជា​ការឈ្លានពាន​ចំៗ​តែម្ដង ម្យ៉ាងទៀត​កន្លែង​ដែល​កងកម្លាំង​តួ​ក​គី​ទៅនោះ​គឺ​នៅក្បែរ​កន្លែង​កាន់កាប់​របស់​ក្រុម ISIS ដូច្នេះ​គេ​មិនដឹងថា តួ​ក​គី​មានបំណង​អ្វី​នោះ​ទេ ព្រោះ​ថា​មុន​នេះ រុស្ស៊ី​បាន​អះអាង​ថា​តួ​ក​គី​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម ISIS ក្នុង​ការរត់ពន្ធ​ប្រេង​ខុសច្បាប់ ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា ក៏​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅពេលនេះ ទាមទារ​ឲ្យ​តួ​ក​គី​ដកទ័ព​ជាបន្ទាន់​៕