(​ប៉ារីស​)៖ ប្រធានាធិបតី​បារាំង លោក Francois Hollande នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច ដើម្បី​សួរ​សុខទុក្ខ​ក្រុម​មន្ត្រី​យោធា ដែល​បម្រើ​ការងា​រលើ​នាវា​ផ្ទុក​យន្តហោះ Charles de Gaulle ដែល​បាន​នឹង​កំពុង​ដាក់ពង្រាយ នៅ​ឈូង​សមុទ្រ​របស់​ស៊ី​រី ក្នុង​យុទ្ធនាការ​វាយប្រហារ ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម នេះ​បើ​តាម​ការិយាល័យ Elysee របស់​ប្រធានាធិបតី​បារាំង ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

«​លោក​បាន​ជួប​ជាមួយនឹង​យោធា​ដែល​ពាក់ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​កាន់តែខ្លាំង​ឡើង ចំពោះ​ការវាយប្រហារ​ប្រឆាំងនឹង ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​» នេះ​បើ​តាម​របាយការណ៍ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​គួររំលឹកថា កាលពី​ខែ​មុន នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ នៅក្នុង​ទីក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់ លោក Francois Hollande បាន​បញ្ជា​ឲ្យ​ដាក់ពង្រាយ នាវា​ផ្ទុក​យន្តហោះ​របស់​បារាំង ទៅ​កាន់​តំបន់​ភាគ​ខាងកើត នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដើម្បី​បង្កើន​ប្រតិបត្តិការ​យោធា​របស់​ខ្លួន ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម IS នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕​