(​អ៊ីរ៉ង់​)៖ រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការបង្ហាញ​ភស្តុតាង​នៃ​ការជួញដូរ​ប្រេង​ខុស​ច្បាប់​រវាង​តួ​ក​គី និង​ក្រុម​ឧទ្ទាម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​។​

​រដ្ឋាភិបាល​អ៊ីរ៉ង់ បានបញ្ជាក់​ថា បាន​ត្រៀម​ខ្លួន​ក្នុង​ការបញ្ជូន​ព័ត៌មាន ដែល​មាន​រូបភាព វីដេអូ ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ខុសច្បាប់​ទៅ​ឲ្យ​ប្រទេស​តួ​ក​គី និង​បង្ហាញ​ជា​សាធារណ ដែល​នៅក្នុង​វីដេអូ និង​រូបភាព​ទាំងនោះ បង្ហាញ​ពី​រថយន្ត​ដឹក​ប្រេង​របស់​ក្រុម​ឧទ្ទាម​ចូល​ទៅកាន់​ប្រទេស​តួ​ក​គី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មុននេះ រុស្ស៊ី​ក៏​បាន​បង្ហាញ​ភស្ដុតាង​បញ្ជាក់​ថា មាន​ច្រក​ធំៗ​ចំនួន​៣ ដែល​ក្រុម​ឧទ្ទាម ISIS បាន​ប្រើប្រាស់​សម្រាប់​ដឹក​ប្រេង​ខុស​ច្បាប់​ចូល​ទៅ​កាន់​ប្រទេស​តួ​ក​គី ដោយ​ក្នុង​នោះ​ខាង​តួ​ក​គី​ជា​ឈ្មួញកណ្ដាល​សម្រាប់​ការជួញដូរ​ប្រេង​ខុសច្បាប់​នេះ​៕​

ព័ត៌មានបន្ថែម

ចុចអាន៖ រុស្ស៊ី​បង្ហាញ​ភស្ដុតាង​បញ្ជាក់​ថា ក្រុម ISIS ជួញដូរ​ប្រេង​នៅក្នុង​ប្រទេស​តួ​ក​គី​

ចុចអាន៖ មន្ទីរ​បញ្ច​កោណ ច្រាន​ចោល​ភស្ដុតាង​រុស្ស៊ី ដែល​បង្ហាញ​ថា តួ​ក​គី និង ISIS ចូល​ដៃ​គ្នា​រត់ពន្ធ​ប្រេង​ខុសច្បាប់​