(​កាលីហ្វូ​ញ៉ា​)៖ ក្រុម ISIS បាន​ចេញ​សេចក្ដីប្រកាស​តាមរយៈ​វិទ្យុ​មួយ​ថា ខ្មាន់កាំភ្លើង​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​បើក​ការវាយប្រហារ​នៅ​រដ្ឋ​កាលីហ្វូ​ញ៉ាគឺ​ជា​អ្នកគាំទ្រ​ក្រុម ISIS ដោយ​ពួកគេ​បាន​អនុវត្ត​តាម​បញ្ជា នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅវេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃត្រង់​(​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​០២ ខែ​ធ្នូ មាន​ក្រុម​ខ្មាន់កាំភ្លើង ត្រូវបាន​គេ​ជឿ​ថា​មាន​គ្នា​៣​នាក់ ស្លៀកពាក់​ជា​ទាហាន បាន​ដើរចេញ​ពី​ក្នុង​រថយន្ត SUV ហើយ​បាន​ដើរចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម San Bernardino រួច​ក៏​បាន​បាញ់ប្រហារ​យក​តែ​ម្ដង បណ្ដាលឲ្យ​មនុស្ស ១៤​នាក់​បាន​ស្លាប់ និង​២១​នាក់​ផ្សេង​ទៀត​រងរបួស ដោយ​ក្នុង​នោះ​ខ្មាន់កាំភ្លើង​ពីរ​នាក់ ដែល​ត្រូវបាន​បាញ់​សម្លាប់​មាន​ឈ្មោះ Tashfeen Malik វ័យ ២៧​ឆ្នាំ ភេទ​ស្រី ចំណែក​ខ្មាន់កាំភ្លើង​ទី​២ ឈ្មោះ Syed Farook៕​

ព័ត៌មានទាក់ទង

ខ្មាន់កាំភ្លើង​២​នាក់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ក្នុង​ករណី​បាញ់ប្រហារ​នៅ​រដ្ឋ​កាលីហ្វូ​ញ៉ា​

ខ្មាន់កាំភ្លើង​២​នាក់​ត្រូវបាន​បាញ់​ស្លាប់ ក្នុង​ករណី​បាញ់ប្រហារ​នៅ​រដ្ឋ​កាលីហ្វូ​ញ៉ា​

បាញ់ប្រហារ​នៅ​រដ្ឋ California ស្លាប់​មនុស្ស​១៤​នាក់ និង​របួស​១៧​នាក់​