(​មី​យ៉ាន់​ម៉ា​)៖ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក U Thein Sein នៅ​ថ្ងៃ​សៅរ៍​បាន​ប្តេជ្ញា​ថា នឹង​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ប្តេជ្ញា​ក្នុង​ការផ្ទេរ​អំណាច​ដោយ​រលូន ដើម្បី​ទទួលបាន​ភាពជោគជ័យ សម្រាប់​រដ្ឋាភិបាល​បន្ទាប់ នេះ​បើ​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​សម្រាប់​សារ​សាមញ្ញ​ទៅកាន់​ប្រជាជន​របស់​ខ្លួន លោក U Thein Sein បានបញ្ជាក់​ថា រដ្ឋាភិបាល​ទាំងអស់ គួរតែ​ដាក់ចូល​ទៅក្នុង​ការពិចារណា ដើម្បី​បន្ត​ភាពជោគជ័យ ក្នុង​ដំណើរការ​ផ្ទេរ និង​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​ប្រកបដោយ​សន្តិភាព​។ លោក​ប្រធានាធិបតី​បាន​ជម្រុញ​ឲ្យ គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​នៅក្នុង​ដំណើរការ​សន្តិភាព ដែល​កំពុង​បញ្ជាក់ថា កំពុង​អនុវត្តន៍​ក្រប​ខណ្ឌ សម្រាប់​កិច្ចពិភាក្សា​គោលនយោបាយ ដែល​នឹង​ត្រូវ​បង្កើតឡើង​នៅ​ពេល​ឆាប់ៗ​ខាងមុខ ក្រោម​ការព្រាង​ឡើង​ដោយ គណៈកម្មាធិការ​ពង្រាង​ក្រប​ខណ្ឌ ពិភាក្សា​ពិសេស​មួយ​។​

​ក្រុម​ជនជាតិភាគតិច​ប្រដាប់​ដោយ​អាវុធ នៅ​សេសសល់ ដែល​មិន​ទាន់​ចូលរួម ក្នុង​ការចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា ទៅ​ទូទាំង​ប្រទេស ត្រូវតែ​ចុះហត្ថលេខា ហើយ​សហការ​នៅក្នុង​ការបង្កើត​នូវ​កិច្ច​ពិភាក្សា​គោលនយោបាយ​នេះ​៕​