(​ហ្សា​ការតា​)៖ យ៉ាងហោច​ណាស់​មនុស្ស ១៤​នាក់​បាន​ស្លាប់ និង​មនុស្ស​មួយចំនួន​ទៀត​រងរបួស នៅក្នុង​ឧប្បទ្ទវហេតុ​រថយន្តក្រុង​ខ្នាត់​តូច​ប៉ះទង្គិច​ជាមួយ​រថភ្លើង នៅ​ភាគ​ខាងជើង​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ​នេះ​។​

​យោងតាម​ការចេញផ្សាយ​របស់ Channel News Asia នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​នេះ បានឲ្យដឹងថា រថយន្ត​បាន​បុក​រថភ្លើង អូស​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ទើប​រថភ្លើង ដោយ​ក្រោយពេល​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស ១៤​នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​បើ​តាម​សំដី​ប៉ូលិស​បាន​បញ្ជាក់ថា នៅលើ​រថយន្ត​មាន​មនុស្ស​៣២​នាក់ ក្នុង​នោះ​ស្លាប់​១៤​នាក់ និង​របួស ៩​នាក់ ចំណែក​អ្នក​នៅ​លើ​រថភ្លើង​មិន​មាន​នរណា​ម្នាក់​ស្លាប់ ឬ​របួស​ឡើយ​៕​