(​យេ​ម៉ែន​)៖ អភិបាលក្រុង Aden របស់​ប្រទេស​យេ​ម៉ែន លោក Jaafar Mohammed Saad បាន​ស្លាប់ ក្រោយ​ពេល​ក្រុម​ឧទ្ទាម​បាន​បាញ់​គ្រាប់​រ៉ូកែត​ចូល​ក្បូន​រថយន្ដ​របស់​លោក ស្ថិតនៅ​តំបន់ Tawahi ដោយ​ក្នុង​នោះ​កងការពារ ៦​នាក់​ក៏​បាន​ស្លាប់​ដែរ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​។​

​ទង្វើ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម Houthi ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​នេះ​បាន​រ៉ឹ​បអូស​យក​កន្លែង​សំខាន់ៗ​មួយចំនួន​នៅក្នុង​ប្រទេស​យេ​ម៉ែន ហើយ​ក្រុង Aden ទើបតែ​ត្រូវបាន​ក្រុម​ចម្រុះ​របស់​រដ្ឋាភិបាល​រំដោះ​បាន​មក​វិញ​៕​