(​យេ​ម៉ែន​)៖ ក្រុម​ឧទ្ទាម ISIS បាន​ពេញមុខ​អះអាងថា ការបាញ់​គ្រាប់​រ៉ូកែត​បំផ្ទុះ​ក្បូន​រថយន្ត​អភិបាល​ក្រុម Aden ប្រទេស​យេ​ម៉ែន គឺ​ជា​ទង្វើ​របស់​ខ្លួន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អភិបាលក្រុង Aden របស់​ប្រទេស​យេ​ម៉ែន លោក Jaafar Mohammed Saad បាន​ស្លាប់ ក្រោយ​ពេល​ក្រុម​ឧទ្ទាម​បាន​បាញ់​គ្រាប់​រ៉ូកែត​ចូល​ក្បូន​រថយន្ដ​របស់​លោក ស្ថិតនៅ​តំបន់ Tawahi ដោយ​ក្នុង​នោះ​កងការពារ ៦​នាក់​ក៏​បាន​ស្លាប់​ដែរ​៕​