(WARNING)៖ វីដេអូឃោសនារបស់ពួកឧទ្ទាមរដ្ឋឥស្លាម ISIS ចំនួន៤ផ្សេងៗគ្នាត្រូវបានបង្ហោះដោយបង្ហាញពីទិដ្ឋភាព ក្រុមបះបោរ Houthi ដែលជាអ្នកប្រឆាំងរដ្ឋាភិបាល និងក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ ត្រូវបានពួកឧទ្ទាមរដ្ឋឥស្លាម ប្រហារជីវិតក្នុងរបៀប ៤យ៉ាងផ្សេងៗគ្នា យ៉ាងសាហាវក្នុងទឹកដីនៃប្រទេសយ៉េមែន។
ក្នុងវីដេអូទី១ មានបុរស ៦នាក់ត្រូវបានបាញ់សម្លាប់ដោយគ្រាប់រ៉ុកកែត។ ចំណែកក្នុងវីដេអូទី២ បុរស ៦នាក់ត្រូវ បានគេបណ្តែតលើទូកមួយគ្រឿងនៅក្នុងទឹក បន្ទាប់មកត្រូវគេបំផ្ទុះគ្រាប់បែកសម្លាប់។ ដោយឡែកបុរស ៤នាក់ផ្សេងទៀត ត្រូវគេបំផ្ទុះសម្លាប់ដោយគ្រាប់បែកដែលបំពាក់នៅនឹងក។ ហើយវីដេអូចុងក្រោយ គឺមានជនរងគ្រោះជាបុរសមានគ្នា ៩នាក់ ត្រូវបានគេកាត់ក្បាលជាមួយនឹងកាំបិតយ៉ាងមុតស្រួច។
វីដេអូទាំងអស់ត្រូវបានបង្ហោះ និងចែករំលែកបន្តគ្នាដោយក្រុមអ្នកគាំទ្រពួកឧទ្ទាម ISIS ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេសផ្តើមការវាយប្រហាររបស់ខ្លួន ជាលើកដំបូងនៅក្នុងប្រទេសស៊ីរី៕