(​ទីក្រុង​បា​ដា​ដ​)៖ អ៊ីរ៉ាក់​បាន​គំរាម​ដល់​តួ​ក​គី ឲ្យ​ដកទ័ព​ចេញពី​តំបន់ Mosul ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង បើ​មិន​ដូច្នោះ​ទេ អ៊ីរ៉ាក់​នឹង​មាន​វិធានការ ព្រមទាំង​ស្នើឲ្យ​អង្គការសហប្រជាជាតិ (UN) មាន​អន្តរាគមន៍​ចំពោះ​រឿង​នេះ​ផង ព្រោះ​តួ​ក​គី​បាន​រំលោភ​ដែន​អធិបតេយ្យភាព នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​។​

​នាយករដ្ឋមន្ត្រី​តួ​ក​គី​លោក Ahmet Davutoglu បានបញ្ជាក់​ថា តួ​ក​គី​មិន​បាន​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​ទីក្រុង Mosul ឡើយ ប៉ុន្តែ​ទ័ព​ដែល​នៅ​ទី​នោះ​កំពុង​រៀបចំ​បោះ​ជំរុំ និង​ធ្វើកា​រវ៉ឹក​ហា​ត់ គ្មាន​បំណង​អ្វី​ឡើយ​។​

​ដោយឡែក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​និយាយថា «​អ៊ីរ៉ាក់​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​លក្ខខណ្ឌ​គ្រប់យ៉ាង ក្នុងនោះ​ក៏​មាន​ការស្នើ​ឲ្យមាន​ការអន្ត​រាគម​ន៍​ពី​សំណាក់ UN ផងដែរ​»៕