(​យូ​ណាន​)៖ កាសែត​ជា​ភាសា​មី​យ៉ាន់​ម៉ា​(​ភូមា​)​ដំបូង​បំផុត​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​ចេញ​លក់​នៅលើ​ទីផ្សារ ដើម្បី​ផ្ដល់​នូវ​ភាពងាយស្រួល​ដល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ​។​

​កាសែត Paukphaw ត្រូវបាន​ដាក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​យូ​ណាន ភាគ​ខាងត្បួង​ប្រទេស​ចិន ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ព័ត៌មាន​ចិន និង​មី​យ៉ាន់​ម៉ា ព្រោះ​នៅក្នុង​ខេត្ត​យូ​ណាន សម្បូរ​ដោយ​ជនជាតិ​មី​យ៉ាន់​ម៉ា​ធ្វើការ​នៅ​ទីនោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​មី​យ៉ាន់​ម៉ា ចំនួន ៥០.០០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់ Dehong Dai ក្នុង​ខេត្ត​យូ​ណាន នឹង​ទទួលបាន​កាសែត Paukphaw ឥតគិតថ្លៃ​៕​