(​តាជី​គី​ស្ថាន​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Sky News នៅ​មុន​នេះ​បន្ដិច​បានឲ្យដឹងថា មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,២​រ៉ិ​ចទ័​រ​បានកើតឡើង​នៅ​ក្នុងប្រ​ទេស​តាជី​គី​ស្ថាន ប៉ុន្តែ​ផលប៉ះពាល់​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ នៅ​មិនទាន់​ដឹង​នោះ​ទេ​។​

​ស្របពេល​ជាមួយ​គ្នា​នោះដែរ សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា មាន​អគារ​មួយចំនួន​នៅក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា បាន​រង្គោះរង្គើ​៕​