(​តូ​ក្យូ​)៖ រដ្ឋាភិបាល​ជប៉ុន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហ​ហ​រដ្ឋ​អាម៉េរិក និង​ចាត់វិធានការ​ក្នុងការ​ទប់ទល់​ជាមួយ​ភេរ​វករ បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅ​តំបន់​ភាគខាងត្បូង រដ្ឋ​កាលីហ្វ​ញ៉ា ដែល​បណ្តាលឲ្យ​មនុស្ស ១៤​នាក់​ស្លាប់ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Xinhua ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​ប្រទេស​ជប៉ុន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ការ​អំពើ​ភេរវកម្ម ដោយ​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក និង​សហគមន៍​អន្តរជាតិ នេះ​ជា​ការលើកឡើង​របស់​អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល លោក Yoshihide Suga បន្ទាប់​ពី​ការវាយប្រហារ​ថ្មីៗ​នេះ​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើឲ្យ​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ធ្វើការ​ថ្កោលទោស​ជាខ្លាំង​៕​