(​វេ​ណេ​ហ្ស៊ូ​អេ​ឡា​)៖ គណបក្ស​ប្រឆាំង​នៅ​ប្រទេស វេ​ណេ​ហ្សូ​អេ​ឡា ទទួលបាន​សម្លេង​គាំទ្រ​ខ្ពស់ ក្នុង​ការបោះឆ្នោត​សភា នេះ​បើ​យោង​ប្រភពពី​ក្រុមប្រឹក្សា រៀបចំ​ការបោះឆ្នោត​ជាតិ ដកស្រង់​ដោយ​សារព័ត៌មាន ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​លោក Tibisay Lucena ប្រធាន CNE បានឲ្យដឹងថា គណបក្ស Democratic Unity Roundtable ហៅ​កាត់​ថា MUD ទទួលបាន​៩៩​អាសនៈ ក្នុងចំណោម ១៦៧​អាសនៈ​ក្នុង​សភា ខណៈ​ដែល​បក្ស United Socialists Party ដែល​គាំទ្រ​ប្រធានាធិបតី កំពុងកាន់​អំណាច ទទួលបាន​សម្លេង​ត្រឹមតែ ៤៦​អាសនៈ​តែប៉ុណ្ណោះ​។ លោក Lucena បន្តថា ចំណែក​អាសនៈ​ចំនួន ២២​ផ្សេងទៀត មិនទាន់​បាន​បញ្ជាក់ថា តើ​ជា​របស់​គណបក្ស​ណា​ខ្លះ​នោះ​ទេ​។​

​លទ្ធផល​នេះ បាន​ពង្រឹង​ភាពខ្លាំង របស់​បក្ស​ប្រឆាំង​ទល់នឹង​ប្រធានាធិបតី Nicolas Maduro បើទោះបីជា​ភាពជោគជ័យ​នេះ មិន​ច្រើន​ដូច​អ្វី​ដែល​បក្ស MUD បាន​រំពឹង​ទុក​ក្តី​៕​