(​អាមេរិក​)៖ បេក្ខភាព​ប្រធានាធិបតី​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ លោក Donald Trump បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការហូរចូល​នូវ​ជនជាតិ​ម៉ូ​ស្លីម មក​លើ​ទឹកដី​អាមេរិក បន្ទាប់​ពី​មាន​ការបាញ់ប្រហារ​នៅ​រដ្ឋការ​លី​ហ្វូ​ញ៉ា បណ្ដាលឲ្យ​មនុស្ស​១៤​នាក់​ស្លាប់ និង​២១​នាក់​របួស ពី​សំណាក់​ខ្មាន់​ភ្លើង​ជា​ប្ដី​ប្រពន្ធ​ជន​ជា​ម៉ូ​ស្លីម និង​ជា​អ្នកគាំទ្រ​ក្រុម ISIS នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​។​

​លោក Donald Trump បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​យុទ្ធនាការ​ឃោសនា​សំឡេងឆ្នោត​ថា «​ការបិទ​ព្រំដែន​នៅតែ​បន្ត រហូតដល់​អ្នក​តំណាង​ប្រទេស​យើង​អាច​ដោះស្រាយ​ចេញ​»​។ ដោយ​ការឃោសនា​នេះ ត្រូវបាន​អ្នកគាំទ្រ​របស់​លោក​ទះដៃ​សាទរ​យ៉ាង​ច្រើនសន្ធឹក​។ លោក Trump ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ូ​ស្លីម​ប្រមាណ ២៥​ភាគរយ បាន​និង​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា បានប្រកាសថា នឹង​កម្ទេច​ក្រុម ISIS បន្ទាប់​ពី​មាន​ការវាយប្រហារ​នៅ​រដ្ឋ​កាលីហ្វូ​ញ៉ា​៕