(​បាងកក​)៖ អាជ្ញធ​រថៃ បាន​ចាប់​ខ្លួន​សកម្មជន​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ ដែល​ជា​និស្សិត​ជាច្រើនរូប បន្ទាប់ពី​ពួកគេ​បាន​មក​ជួបជុំគ្នា​នៅ​ឧទ្យាន Rajabhakti Park កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​លិទ្ធិប្រជាធិបតេយ្យ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្ដិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែ​ធ្នូ​។​

​ក្រុម​សកម្មជន​ដែល​ជា​និស្សិត​តាំង​នោះ បាន​ហោះ​ខ្លួនឯង​ថា «​សិក្សា​ប្រជាធិបតេយ្យ​» និង​បាន​មកជួបជុំ​គ្នា​នៅមុខ​ឧទ្យាន Rajabhakti Park ហើយ​ក្រោយមក​ត្រូវបាន​កម្លាំង​ទាហាន​ថៃ​ចាប់ខ្លួន ដោយ​មាន​មនុស្ស​ប្រមាណ​ជាង ៦០​នាក់ ប៉ុន្តែ​ក្រោយមក​មាន​មនុស្ស​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ ក្រោយពេល​ដែល​ពួកគេ​បាន​ចុះហត្ថលេខា​ឈប់​ចូលរួម​នៅក្នុង​សកម្មភាព​តវ៉ា​ប្រឆាំង​នានា​។​

​ក្រៅពីនេះ មាន​ក្រុមនិស្សិត​មួយចំនួន​ទៀត​បាន​ធ្វើដំណើ​រ​ទៅកាន់​កន្លែង​ផ្សេង ដោយ​គោលដៅ​តវ៉ា​ប្រឆាំង​ដូចគ្នា ប៉ុន្តែ​ទីតាំង​ដែល​ពួកគេ​នឹង​ជួបជុំគ្នា​នោះ​នៅ​មិនទាន់​ដឹង​ប្រា​ដក​ឡើយ គ្រាន់តែ​ដឹងថា ពេលនេះ​ពួកគេ​កំពុង​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ទាក់ទង​គ្នា និង​បាន​ប្រកាសថា ពួក​គេ​សង្ឃឹមថា​នឹង​មាន​មនុស្ស​ជាង ២០០​នាក់​មក​ជួបជុំ​នៅមុខ​ស្ថានទូត​អាមេរិក​៕​