(​កេ​បិច​)៖ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air France ធ្វើដំណើរ​ពី​ទីក្រុង​សាន់​ហ្វ្រង់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ប្ដូរ​ទិសដៅ​ទៅ​កាន់​ប្រទេស​កេ​បិច បន្ទាប់ពី​ទទួលបាន​ដំណឹង​គំរាមកំហែង​អនាមិក​មួយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNN នៅ​មុន​នេះ​បន្ដិច​។​

​យន្តហោះ​ជើងហោះហើរ Flight AF083 ផ្ទុក​អ្នកដំណើរ ២៣១​នាក់ និង​សហា​នាវិក ១៥​នាក់ បាន​ចុះចត​នៅ​អាកាសយានដ្ឋាន Montréal-Pierre Elliott Trudeau International Airport ហើយ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​បានឲ្យដឹងថា អ្នកដំណើរ​ទាំងអស់​មា​ន​សុវត្ថិភាព​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​មុន យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Air France ចំនួន​ពីរ​គ្រឿង​ត្រូវបាន​ប្ដូរ​ទិសដៅ ក្រោយពេល​ទទួលបាន​ព័ត៌មាន​គំរាម​បំផ្ទុះ​គ្រាប់បែក​៕​