(​ហុងកុង​)៖ ចំនួន​យន្តហោះ​ចម្បាំង​របស់​បរទេស ដែល​ចូលរួម​វាយប្រហារ​ក្នុង​ប្រទេស អ៊ីរ៉ាក់ និង​ស៊ី​រី បាន​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​កន្លងទៅនេះ ដោយ​បច្ចុប្បន្ន​មាន​ចំនួន​យ៉ាងហោចណាស់​២៧​ពាន់​គ្រឿង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​ស៊ើបអង្កេត ដោយ​គូសបញ្ជាក់​ពី​ទំហំ​នៃ​ការចូលរួម​របស់​ពិភពលោក​ក្នុង​ប្រតិបត្តិការ​នេះ ដកស្រង់​ដោយ​កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​

​សូមជម្រាបថា យន្តហោះ​ចម្បាំង​ប្រមាណ​២៧​ពាន់ ទៅ​៣១​ពាន់​គ្រឿង ជា​កម្ម​សិទ្ធ​របស់​បណ្តា​៨៦​ប្រទេស ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី នេះ​បើ​យោងតាម​ប្រភព​ពី​ក្រុម Soufan ដោយ​បាន​បង្ហាញថា នៅ​ពេល​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​ដែនអាកាស​ជា​លើកដំបូង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤​កន្លងទៅនេះ យន្តហោះ​ចម្បាំង​ដែល​ចូលរួម​មាន​ត្រឹមតែ​១២​ពាន់​គ្រឿង​តែប៉ុណ្ណោះ​៕