(​ប៉េកាំង​)៖ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ការរិះគន់​ចំពោះ​ទំនាក់ទំនង ការពារ​ជាតិ​យ៉ាង​ជិតស្និទ្ធ របស់​សហរដ្ឋ​អាម៉េរិក និង​សឹង្ហ​បុរី ដែល​រួម​ទាំង​ការ​ដាក់​ពង្រាយ​យន្តហោះ​យោធា ប្រភេទ US Navy P-8 Poseidon របស់​សហរដ្ឋ​អាម៉េរិក ទៅកាន់​ប្រទេស​សឹង្ហ​បុរី ដែល​ស្ថិតនៅ​តំបន់ អាស៊ីអាគ្នេយ៍​មួយ​នេះ នេះ​បើ​តាម​ព័ត៌មាន AP ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hua Chuying បាន​លើកឡើង​ថា «​យោធា​ដ៏​រឹងមាំ​របស់​សហរដ្ឋ​អាម៉េរិក នាពេល​បច្ចុប្បន្ន មិន​ផ្តល់​ភាពងាយស្រួល ចំពោះ​សាធារណៈជន និង​ផលប្រយោជន៍​រយៈពេល​យូរអង្វែង​នោះទេ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅក្នុង​តំបន់ យើង​សង្ឃឹមថា ភាគី​ដែល​ពាក់ព័ន្ធ នឹង​ផ្តល់​ភាព​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​»​។

​គួរ​ជំរាប​ថា ការរិះគន់​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​មាន​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ការពា​រ​ជាតិ រវាង​រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋ​អាម៉េរិក លោក Ash Carton និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហ​បុរី លោក Ng Eng Hen ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​៕​