(​អាមេរិក​)៖ នៅក្នុង​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា ក្រុម ISIS បាន​កសាង​ឃ្លាំង​អាវុធ​ជា​ច្រើន​កន្លែង ដោយ​អាវុធ​ទាំងនោះ​ភាគច្រើន​ផលិត​ឡើង​នៅ​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​។​

​នៅក្នុង​របាយការណ៍រ​បស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទកន្លងទៅ​នេះ បានបញ្ជាក់​ថា នៅក្នុង​ឃ្លាំង​អាវុធ​របស់​ក្រុម ISIS ភាគច្រើន​ជា​សព្វាវុធ​ដែល​ផលិត​ឡើង​នៅ​សហរដ្ឋអាមេរិក  ដោយអាវុធ​ទាំងនោះ​ត្រូវបាន ISIS ប្លន់​ពី​ក្រុម​យោធា​អ៊ីរ៉ាក់ និង​ក្រុម​ឧទ្ទាម​ស៊ី​រី ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក ហើយ​អាវុធ​ទាំងនោះ​ត្រូវបាន​គេ​ជឿជាក់ថា ជា​អាវុធ​ដែល​អាមេរិក​ផ្ដល់​ជំនួយ​ដល់​ក្រុម​ក្រុម​យោធា​អ៊ីរ៉ាក់ និង​ក្រុម​ឧទ្ទាម​ស៊ី​រី​។​

​នៅក្នុង​របាយការណ៍​ជាង ៤០​ទំព័រ មិន​បាន​ចោទប្រកាន់អាមេរិក​ថា ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម ISIS នោះទេ ប៉ុន្តែ​វា​ជា​ការចូលរួម​ចំណែក​ដោយ​ចៃដន្យ​មួយ​ក្នុង​ការផ្ដល់​អាវុធ​ដល់​ក្រុម ISIS​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ត្រួតពិនិត្យ​ទៅលើ​រូបភាព និង​វីដេអូ​ដែល​យក​មក​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​ជាច្រើន​ដង រហូត​កំណត់​បាន​ថា ឃ្លាំង​អាវុធ​ជាច្រើន​របស់​ក្រុម ISIS ត្រូវបាន​កសាងឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយ​អាវុធ​ទាំងនោះ ក្រុម ISIS បាន​វាយឆ្មក់ និង​ប្លន់​យក​ពី​កងកម្លាំង​ដែល​ទន់ខ្សោយ​៕​