(​ប៉េកាំង​)៖ ក្រុម​ឧទ្ទាម ISIS បាន​អំពាវនាវ​ឲ្យ​ជន​ម៉ូ​ស្លីមនៅ​ជុំវិញ​ពិភពលោ​កឲ្យចូលរួម​ជា​ក្រុមរ​បស់​ខ្លួន ដែល​បច្ចុប្បន្ន​កំពុងតែ​មាន​អំណាច​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ហើយ​នៅ​ថ្ងៃនេះ​ផងដែរ ក្រុម ISIS បាន​មក​ឃោសនា​ដល់​ប្រទេស​ចិន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The New York Times នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​។​

​ក្រុម ISIS បាន​ប្រើប្រាស់​ប្រពន្ធ​អន​ឡា​ញ Al Hayat Media Center បង្ហោះ​សារ​ជា​ភាសា​ចិន ដោយ​បាន​អំពាវនាវ​ឲ្យ​ជន​ម៉ូ​ស្លីម​ទាំងអស់​នៅក្នុង​ប្រទេស​ចិន ចូលរួម​ជាមួយ​ក្រុមរ​បស់​ខ្លួន ដោយ​នៅ​សារ​នោះ​បាន​សរសេរថា​៖ «​ក្រោក​ឡើង​» និង «​ចាប់​កាន់​អាវុធ​ទៅ​ប្រយុទ្ធ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៤ មេដឹកនាំ​ក្រុម ISIS លោក Abu Bakr al-Baghdadi បានប្រកាសថា ចិន​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយជនជាតិ​ម៉ូ​ស្លីម​៕​