(​ម៉ូស្គូ​)៖ អ្នកកាសែត​រុស្ស៊ី ត្រូវបាន​អាជ្ញាធរ​តួ​ក​គី​ចាប់ខ្លួន និង​បញ្ជូន​ទៅ​វិញ បន្ទាប់​ពី​ព្យាយាម​ចូល​មក​កាន់​ប្រទេស​តួ​ក​គី​ដើម្បី​ស៊ើបអង្កេត​រឿង ក្រុម ISIS រត់ពន្ធ​ប្រេង​ខុសច្បាប់​នៅក្នុង​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន RT នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​។​

​លោក Alexander Buzaladze ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ពិសេស​របស់​ទូរទស្សន៍ Rossiya 1 TV និង​សហការិ ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ចាប់ខ្លួន​នៅ​ព្រំដែន​ប្រទេស​ស៊ី​រី បន្ទាប់ពី​ពួកគេ​ទទួលបាន​បេសកកម្ម​ឲ្យធ្វើ​ការស៊ើបអង្កេត​ករណី​រត់ពន្ធ​ប្រេង​ខុស​ច្បាប់​របស់​ក្រុម ISIS​។​

​ការចាប់ខ្លួន​អ្នកកាសែត​នេះ ត្រូវបាន​មន្ត្រី​ការទូត​រុស្ស៊ី សម្ដែង​ការព្រួយបារម្ភ​អំពី​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី និង​អ៊ីរ៉ាក់​បាន​បង្ហាញ​ភស្ដុតាង​ជា​ច្រើន ដែល​បញ្ជាក់ថា​រថយន្ត​ដឹក​ប្រេង​របស់​ក្រុម ISIS បាន​បើក​ឆ្ពោះ​ទៅកាន់​ប្រទេស​តួ​ក​គី ដើម្បី​លក់​ចេញ​បន្ត ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​តួ​ក​គី​ច្រានចោល​៕​