(​ម៉ិក​ស៊ិក​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Volaris Airline ផ្ទុក​ដោយ​មនុស្ស​១៧៩​នាក់ ជិះ​នៅលើ​នោះ ត្រូវបាន​គេ​ជម្លៀសចេញ ទៅរក​ទី​មាន​សុវត្ថិភាព នៅ​ឯអាកាស​យាន្តដ្ឋាន Mexico City's International Airport ប្រទេស​ម៉ិក​ស៊ិក ដោយសារ​មាន​ការ​គម្រាម​បំផ្ទុះ​គ្រាប់បែក នេះ​បើ​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។ វា​ត្រូវ​បាន​គេ​កំណត់​ថា មិន​មាន​ឧបករណ៍​ផ្ទុះ​ស្ថិតនៅលើ​យន្តហោះ​នោះ​ទេ បន្ទាប់ពី​មាន​ប្រតិបត្តិការ ដែល​បាន​ធ្វើឡើង ដោយ​ក្រុម​មន្ត្រី​ផ្នែក​សន្តិសុខ​៕